Sunday, January 26, 2014

របៀប​លាក់ Folder នៅ​លើ Windows ដោយ​មិន​ប្រើ​កម្មវិធី​ជំនួយ

ការ​ប្រើប្រាស់​កុំព្យូទ័រ​ជា​ទូទៅ តែង​មាន​ការ​បើក​ចំហ និង​លាក់​បាំង​សម្រាប់​ឯកសារ​ទាំង​ឡាយ​ណា ដែល​សំខាន់ៗ។ គោល​បំណង គឺ​ជៀសវាង​ការ​លួច​ចម្លង (copy) ក៏​ដូច​ជា​បើក​មើល​ដោយ​គ្មាន​ការ​អនុញ្ញាត និង​លុប​ចោល​ដោយ​មិន​បាន​បង្ការ។
ជឿ​ថា​ប្រិយមិត្ត​ភាគ​ច្រើន​បាន​ដឹង​ពី​របៀប​បង្ការ​ជា​ច្រើន​ហើយ​មែន​ទេ? ការ​លាក់​អាច​មាន​ច្រើន​វិធី​ផ្សេងៗ​គ្នា ខ្លះ​លាក់​តាម Folder Option ហើយ​ខ្លះ​ទៀត​ប្រើ​កម្មវិធី​ជំនួយ​សម្រាប់​លាក់​ដូច​ជា Hide Folders ជា​ដើម។
តែ​សម្រាប់​ទំព័រ​នេះ Sabay សូម​លើក​យក​ពី​វិធីសាស្ត្រ​ដើម្បី​លាក់​ថត​ឯកសារ (Folder) ដោយ​មិន​ចាំ​បាច់​ប្រើប្រាស់​កម្មវិធី​ជំនួយ​ណា​មួយ ឬ​តាម Folder Option ឡើយ។ ចង់​ដឹង​ធ្វើ​របៀប​ណា​ខ្លះ​សូម​តាមដាន និង​អនុវត្តន៍​ដូច​ជំហាន​បន្តបន្ទាប់​ខាង​ក្រោម៖
១) ប្ដូរ​ឈ្មោះ (rename) ទៅ​លើ​ថត​ឯកសារ (folder) ណា​មួយ​ដែល​អ្នក​ចង់​លាក់ ដោយ select លើ​វា រួច​ហើយ​ចុចF2 ដើម្បី​កែ​ឈ្មោះ។

២) ចុច Alt+255 ដើម្បី​កំណត់​ឈ្មោះ តែ​គ្រាន់​ជា​​ចុច​ដក​ឃ្លា​ (space) ដែល​មើល​ពុំ​ឃើញ​ប៉ុណ្ណោះ។ ដូច្នេះ យើង​មើល​ទៅ​ហាក់​គ្មាន​កំណត់​ឈ្មោះ​អញ្ចឹង។ បញ្ជាក់ យើង​វាយ​លេខ​បាន​តែ​នៅ​លើ (numeric keypad) ដែល​នៅ​ផ្នែក​ខាង​ស្ដាំ​​នៃ keyboard ប៉ុណ្ណោះ។

៣) បន្ទាប់​មក​ចុច​ស្ដាំ mouse ទៅ​លើ Folder នោះ រួច​ហើយ​រើស​យក Properties


៤) ផ្ទាំង​ថ្មី​នឹង​បង្ហាញ ត្រង់​នេះ​សូម​ចូល​ទៅ “Customize” Tab រួច​ចុច​លើ​ប៊ូតុង “Change Icon…”


៥) ផ្ទាំង​ថ្មី​មួយ​ទៀត​នឹង​បង្ហាញ ត្រង់​នេះ​សូម​រក​មើល Icon ណា​ដែល​ពុំ​មាន​រូបរាង​ដូច​ក្នុង​រូប​ខាង​ក្រោម៖
រួច​ហើយ​ចុច​លើ​ប៊ូតុង OK និង OK ម្ដង​ទៀត​ដើម្បី​បញ្ចប់។ ជា​ចុង​ក្រោយ​យើង​នឹង​បាន Folder ដែល​មើល​ទៅ​គ្មាន​រូបរាង (Icon) និង​គ្មាន​ឈ្មោះ បើ​មិន select លើ​វា​ទេ នោះ​យើង​ប្រាកដ​ជា​សន្មត​ថា​គ្មាន​ឯកសារ​នៅ​ត្រង់​នោះ​ឡើយ។
ដោយ​ឡែក​សម្រាប់​ប្រិយមិត្ត​ដែល​ប្រើប្រាស់ Laptop ត្រូវ​អនុវត្ត​តាម​ជំហាន​ខាង​ក្រោម៖
១) ជា​ដំបូង​សូម​បើក​មុខងារ NumLock ជា​មុន​សិន ដោយ​ចុច​លើ key (Fn+NumLK)។ បន្ទាប់​មក Select លើ Folder នោះ​រួច​ហើយ​ចុច F2 ដើម្បី​ប្ដូរ​ឈ្មោះ (rename)


២) ចុច Alt+255 ដែល​ស្មើ​នឹង (Alt+k->i->i) ដើម្បី​កំណត់​ឈ្មោះ តែ​គ្រាន់​ជា​ចុច​ដក​ឃ្លា​ (space) ដែល​មើល​ពុំ​ឃើញ​ប៉ុណ្ណោះ ដូច្នេះ​យើង​មើល​ទៅ​ហាក់​គ្មាន​កំណត់​ឈ្មោះ​អញ្ចឹង។

៣) បន្ទាប់​មក​ចុច​ស្ដាំ mouse ទៅ​លើ Folder នោះ រួច​ហើយ​រើស​យក Properties
៤) ផ្ទាំង​ថ្មី​នឹង​បង្ហាញ ត្រង់​នេះ​សូម​ចូល​ទៅ “Customize” Tab រួច​ចុច​លើ​ប៊ូតុង “Change Icon…”
៥) ផ្ទាំង​ថ្មី​មួយ​ទៀត​នឹង​បង្ហាញ ត្រង់​នេះ​សូម​រក​មើល Icon ណា​ដែល​ពុំ​មាន​រូបរាង​ដូច​ក្នុង​រូប​ខាង​ក្រោម៖
រួច​ហើយ​ចុច​លើ​ប៊ូតុង OK និង OK ម្ដង​ទៀត​ដើម្បី​បញ្ចប់។ ជា​ចុង​ក្រោយ​យើង​នឹង​បាន Folder ដែល​មើល​ទៅ​គ្មាន​រូបរាង (Icon) និង​គ្មាន​ឈ្មោះ បើ​មិន select លើ​វា​ទេ នោះ​យើង​ប្រាកដ​ជា​សន្មត​ថា​គ្មាន​ឯកសារ​នៅ​ត្រង់​នោះ​ឡើយ។

                                     (ដកស្រង់ចេញពីគេហទំព័រ http://news.sabbay.com.kh)


Saturday, January 25, 2014

តើនរណាជាមនុស្សមានលុយច្រើនបំផុតក្នុងពិភពលោកប្រចាំឆ្នាំ២០១៣?

ទស្សនាវដ្តីForb៖ការធ្វើចំនាត់ថ្នាក់អ្នកដែលមានលុយច្រើនបំផុតគឺត្រូវបានធ្វើឡើងដោយក្រុម
ការងារមួយក្រុម ហើយតាមលទ្ធផលចំនួនមហាសេដ្ឋក្នុងលោកគឺមានកើនឡើង និងមានភា
ពខុសប្លែកគ្នាបន្តិចបន្តួចកាលពីឆ្នាំ២០១២។ គេបានរកឃើញអ្នកមហាសេដ្ឋីថ្មីចំនួន ២១០រូប
ដែលបានដាក់បញ្ចូលក្នុងការចាត់ចំនាត់ថ្នាក់នេះ។ ជាថ្មីម្តងទៀត សហរដ្ឋអាមេរិច នៅតែជា
ប្រទេសដែលមានមហាសេដ្ឋីច្រើនបំផុតក្នុងលោកដែលមហាសេដ្ឋីនៅសហរដ្ឋអាមេរិចគិតត្រឹម
ពេលនេះគឺមានចំនួន ៤៤២នាក់, តំបន់អាស៊ីប៉ាស៊ីហ្វិចមានចំនួន ៣៨៦នាក់,  តំបន់អឺរ៉ុបមាន
ចំនួន៣៦៦, តំបន់មេរិចឡាទីនមានចំនួន ១២៩នាក់, តំបន់អាស៊ីបូពានិងអាហ្រ្វិចមាន
ចំនួន១០៣នាក់។
ខាងក្រោមនេះគឺជាមនុស្សដែលមានទ្រព្យសម្បត្តិច្រើនបំផុត១០នាក់ របស់ពិភពលោក (ប្រភពពីទស្សនាវដ្តី Forb ពត៌មានបន្ថែមចុច ត្រង់នេះ) ៖
RankNameNet WorthAgeSourceCountry of Citizenship
1

Carlos Slim Helu & family

$73 B73telecomMexico
2

Bill Gates

$67 B58MicrosoftUnited States
3

Amancio Ortega

$57 B77ZaraSpain
4

Warren Buffett

$53.5 B83Berkshire HathawayUnited States
5

Larry Ellison

$43 B69OracleUnited States
6

Charles Koch

$34 B78diversifiedUnited States
6

David Koch

$34 B73diversifiedUnited States
8

Li Ka-shing

$31 B85diversifiedHong Kong
9

Liliane Bettencourt & family

$30 B91L'OrealFrance
10

Bernard Arnault & family

$29 B64LVMHFrance